ភ្លើង​​ឆេះ​យន្តហោះ​សិង្ហបុរី​​មួយ​គ្រឿង ខណៈ​ចុះ​ចត​បន្ទាន់


យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលហោះហើរទៅកាន់ទីក្រុងមីឡង់ បានរងការឆាបឆេះ ខណៈកំពុងចុះចតបន្ទាន់នៅសិង្ហបុរី។
សារព័ត៌មាន Channel News Asia របស់សិង្ហបុរីបានផ្សាយថាយន្តហោះជើងហោះហើរ SQ368 បានចាកចេញពីព្រលានយន្តហោះឆាងអ៊ី នៅម៉ោងជាង២ទៀបភ្លឺនៅថ្ងៃនេះ។ ប្រហែលរយៈពេល២ម៉ោងកន្លះក្រោយមក យន្តហោះនោះបានបង្ខំចិត្តត្រឡប់មកសិង្ហបុរីវិញ ដោយសារតែការលេចធ្លាយប្រេង។
អ្នកដំណើរម្នាក់បានប្រាប់អ្នកយកព័ត៌មានថា បន្ទាប់យន្តហោះនោះចុះចតនៅម៉ោងប្រហែល៧ព្រឹក អ្នកដំណើរបានស្រែកនិងទះដៃអបអរ ហើយបន្ទាប់មកមានភាពជ្រួលច្របល់កើតឡើងនៅពេលមានអណ្ដាតភ្លើងឆាបឆេះ នៅផ្នែកខាងស្ដាំនៃយន្តហោះនោះ។
ទោះជាយ៉ាងណាអ្នកដំណើរទាំងអស់ត្រូវបានគេជម្លៀសចេញនិងបញ្ជូនតាមរថយន្តទៅទីរង់ចាំនៅក្នុងព្រលានយន្តហោះ។ អ្នកដំណើរមួយចំនួនបានជ្រើសរើសឡើងជិះយន្តហោះផ្សេងទៀត នៅម៉ោងប្រហែល៨ព្រឹកនេះ ខណៈអ្នកដទៃទៀតសម្រេចស្នាក់នៅក្នុងសណ្ឋាគារមួយរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍មួយនេះ៕

Share this

Related Posts

:)
:(
hihi
:-)
:D
=D
:-d
;(
;-(
@-)
:P
:o
:>)
(o)
:p
:-?
(p)
:-s
(m)
8-)
:-t
:-b
b-(
:-#
=p~
$-)
(y)
(f)
x-)
(k)
(h)
cheer

SPONSOR