រឿង​ត្រូវ​ដឹង ចូលរួម BarCamp បាត់ដំបង​ចុង​សប្តាហ៍​នេះ

“បារខែម​បាត់ដំបង ២០១៦” ឆ្នាំ​នេះ​នឹង​ចែករំលែក​លើ​ផ្នែកទេសចរណ៍​ ផ្សារភ្ជាប់​ទៅ​បច្ចេកវិទ្យា​សម័យ​​អ៊ីនធឺណិត​ ​ដែល​អ្នកចូលរួម​អាចចូលរួមដោយសេរីឥតគិតថ្លៃ។ ​សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង ​បង្កើត​ឱកាស​ឲ្យ​សិស្ស​និស្សិត​ និង​​ យុវជន​ ក្នុង​ខេត្ត​បាត់ដំបង បានជួបជុំ និង​ទទួល​បាន​ការ​ចែករំលែក​ចំណេះ ដឹង  ​ពី​​បណ្ដា​អ្នក​ឯកទេស​ក្នុង​វិស័យ​បច្ចេកវិទ្យា​​​ព័ត៌មាន​​ ផ្នែកទេសចរណ៍ និង​​អាជីវកម្ម​ផ្សារភ្ជាប់បច្ចេកវិទ្យា ដែល​វាគ្មិនអញ្ជើញ​មកពី​ក្រុមហ៊ុននានា ក្នុងវិស័យសណ្ឋា គារ ឬអ្នកជំនាញ​បច្ចេកវិទ្យា ពីរាជធានី​ភ្នំពេញ ​និង​ក្នុង​ខេត្ត​បាត់ដំបង​។

@របៀបវារ​បារខែមបាត់ដំបង ២០១៦

ថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០១៦

ម៉ោង ០៧:០០-០៧:៣០៖ បុគ្គលិក​សាស្ត្រាចារ្យ ​សិស្ស​និស្សិត​អ្នកចូលរួម​និង​ភ្ញៀវ​កិត្តិយស​ជួប​ជុំ​គ្នា
ម៉ោង ០៧:៣០-៧:៤០៖ គណៈអធិបតី​អញ្ជើញ​មកដល់
ម៉ោង ០៧:៤០-០៨:៥០៖ ពិធី​បើក
ម៉ោង ០៨:៥០-៩:០០៖ ណែនាំ​កម្មវិធី​និង​ថត​រូប​អនុស្សាវរីយ៍

៩:១០-១០:៣០ព្រឹក៖ បទ​បង្ហាញ​កម្មវិធី​ចែក​រំលែក​វគ្គ​ទី១
១០:៣០-១២:០០ព្រឹក៖បទបង្ហាញ​កម្មវិធី​ចែករំលែក​វគ្គ​ទី២
១២:00 -១៣:៣០រសៀល៖ សម្រាក​កម្មវិធី​កម្រាន្ត​ដោយ​ក្រុម​សង្ក្រាន្ត​ភូមិ​យើង
១៤:០ -១៥:៣០រសៀល៖ បទបង្ហាញ​កម្មវិធី​ចែករំលែកវគ្គទី៣
១៥:៣០-១៧:០០រសៀល៖ បទបង្ហាញ​កម្មវិធី​ចែករំលែក​វគ្គ​ទី៤

ថ្ងៃទី ២៦ខែមិថុនាឆ្នាំ ២០១៦

៧:៣០ព្រឹក-៨:៣០៖ កម្មវិធី​កម្សាន្ត​ ​ដោយ​ក្រុម​សង្ក្រាន្ត​ភូមិ​យើង
៨:៣០ព្រឹក-១០:០០ព្រឹក៖ បទបង្ហាញ​កម្មវិធី​ចែករំលែក​វគ្គ​ទី៥
១០:០០ព្រឹក-១១:៣០ព្រឹក ៖ បទបង្ហាញ​កម្មវិធី​ចែករំលែក​វគ្គ​ទី៦

@តើ​អ្នក​នឹង​ទទួល​បាន​អ្វីនិង​ជួប​នូវ​អ្វី​ខ្លះ?

ទទួល​បាន​ចំណេះដឹងគំនិត​ថ្មីនិង​បាន​ជួប​ជាមួយ​អ្នក​និយម​បច្ចេកវិទ្យា​អ្នក​ទីផ្សារ អ្នក​ធ្វើ​អាជីវកម្ម​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ធ្វើ​អាជីវកម្មដើម្បីត្រៀម​ខ្លួន សម្រាប់​សហរណ​អាស៊ាន​ខាងមុន។
-អាវយឺត​ (មាន​កំណត់) និង​វត្ថុ​អនុស្សាវរីយ​ជាច្រើន​ទៀត​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធីផ្សេងៗទៀត
-ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វាគ្មិននិង​អ្នក​ចូលរួម​ដទៃសម្រាប់​អាជីវកម្មនិង​បណ្ដាញ​របស់​អ្នក​ទៅ​ថ្ងៃ​មុខ
-អ្នក​អាចសិក្សា និងរៀនសូត្រ ពីបទពិសោធន៍ជីវិតរបស់វាគ្មិនមួយដែលអញ្ជីញមកពីរាធានីភ្នំពេញ
-អ្នក​មាន​ឳកាស​ជួប​ជាមួយ​ក្រុម​អ្នក​ថតរូបអាជិព និង​ក្លាយ​ជា​អ្នកថតរូប ឬ​ជំនួយការ​ថតរូប
-អាច​ក្លាយ​ជា​អ្នកស្ម័គ្រចិត្ត ឬ​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​បារខែម​ក្នុង​ការ​ការ​ជួយ​រៀបចំ​ព្រឹត្តិការ​នេះ ក្នុង​ខេត្ត​របស់​លោកអ្នកនិង​ដើម្បី​ឲ្យ​កម្មវិធី​បារខែមបាត់ដំបង ​ដំណើរការ​ឲ្យមាន​ភាព​ងាយស្រួល ក្រុមការងារ​កម្មវិធី​បាន​ធ្វើ​ការ​រៀបចំ​​ប្រធានបទ និង​វាគ្មិន ទុកជាមុន និង​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកាស​ផ្ទាល់​នូវ​ប្រធានបទ​ថ្មី​ ពី​បណ្ដា​អ្នក​ចូលរួម​ដែល​មាន​បំណង​ចង់​ចែក​រំលែក​ប្រធាន​បទ​នៅ​ក្នុង​ថ្ងៃ​កម្មវិធី (ក្នុង​ករណី​មាន​បន្ទប់​ទំនេរ)

@អ្នក​ត្រូវ​យក​អ្វី​មក​ខ្លះ? និង​ត្រូវ​ត្រៀម​ខ្លួន​យ៉ាង​ណា?

-សំលៀកបំ​ពាក់សាមញ្ញ ឬ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក
-អ្នក​អាច​ចូលរួម​ប្រធានបទ​ណាមួយ​ក៏​បាន​តាម​ចំណូលចិត្ត តាម​ម៉ោង តាម​ពេលវេលា​កំណត់ និង​តាម​ប្រធានបទ​ដែល​អ្នក​គិត​ថា​អាច​ស្ដាប់​យល់
-អ្នក​គួរ​តែ​ប្រស្រ័យ​ទាក់ទង​ជាមួយ​វាគ្មិន​ដើម្បី​ទំនាក់ទំនង​ការងារ​ទៅ​ថ្ងៃ​ក្រោយ
-បើ​មាន​គម្រោង​ឬ​កិច្ចការ​ចង់ធ្វើបទបង្ហាញ អាច​យក​មក​បង្ហាញ​ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ឬ​កិច្ចសហការ​ពី​អ្នក​ចូលរួមឬ​ក្រុមហ៊ុន​ផ្សេងៗ
-អ្នក​អាច​មក​ផ្ដល់​មតិយោបល​ដល់​ក្រុម​ការងារ​យើង ឬ​ផ្ដល់​ការណែនាំឬ​គំនិត​ល្អ សម្រាប់​ការងារ​លើក​ក្រោយ​ទៀត។
-លោកអ្នក​មាន​ម៉ោង​សម្រាក​អាហារ​ថ្ងៃត្រង់ចាប់ពីម៉ោង១២ ដល់ ម៉ោង១:៣០។ អ្នកគួរតែ​ប្រើប្រាស់​ម៉ោង​ពិសា​អាហារ​ថ្ងៃត្រង់​នេះសម្រាប់​សំណេះ​សំណាល​ជាមួយ​មិត្តភ័ក្ដិឬ​វាគ្មិន​មក​ពី​រាធានីភ្នំពេញនិងលេងល្បែងកម្រាន្តប្រជាប្រិយជាមួយក្រុម ​សង្ក្រានភូមិយើង។
-អ្នក​ក៏​អាច​យក​កញ្ចប់​អាហារ​ថ្ងៃ​ត្រង់​របស់​អ្នក​មក​ជាមួយ​ផង​ដែរប្រសិនបើ​ជា​អ្នក​ចង់​ចែករំលែក​ជាមួយ​អ្នក​រៀបចំ​កម្មវិធី​និង​អ្នក​ចូលរួម​ដទៃ​ទៀត
-សូម​ប្រុង​ប្រយ័ត្ន​រាល់​សម្ភារៈ​ផ្ទាល់​ខ្លួនអ្នក​រៀប​ចំ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​បាត់​បង់​ឡើយ​
-នៅ​ពេល​ចប់​កម្មវិធី​ប្រសិន​បើ​អាច​សូម​មេត្តា​នៅ​ជួយ​ពួក​យើង​ខ្ញុំដូចជា​ជួយ​ប្រមូល​សំរាម​ដាក់​ក្នុង​ធុងនិង​ជួយ​ដក​ផ្លាក​ផ្សេងៗ​ចេញ​ពី​ជញ្ជាំង។

@របៀប​ស្វែងរក​ប្រធានបទ

ប្រធានបទ​នីមួយៗ​នឹង​ ត្រូវ​ធ្វើ​ឡើង​ក្នុង​បន្ទប់ ៦​ ផ្សេង​គ្នា​ហើយ​ប្រធានបទ​នីមួយ​ៗមាន​រយៈពេល ១ ម៉ោង​កន្លះ​ដូច្នេះ​អ្នក​ចូលរួម​ត្រូវ​ពិនិត្យ​មើល និង​ស្វែងរក​ប្រធានបទ​ដែល​ខ្លួន​ពេញចិត្ត​ដើម្បី​ចូលរួម​ស្ដាប់​តាម​បន្ទប់​ តាម​ម៉ោង​ និង​ប្រធានបទនីមួយៗ​។ដើម្បី​ស្វែង​រក​ប្រធានបទ ​អ្នកចូលរួមអាច​មើល​នៅ​លើ​ផ្ទាំង​តារាង​ប្រធានបទ​ដែល​អ្នក​រៀបចំ​កម្មវិធី​ បាន​បិទ​ក្នុង​បរិវេណ​កម្មវិធី ឬ​អាច​ចូល​ទៅ​វេបសាយ​បារខែម​កម្ពុជា។

Email: info@barcampcambodia.org
Facebook Page: BarCampBattambang

ស្វែង​យល់​ពី​ប្រធានបទ​កម្មវិធី​បារខែម​បាត់ដំបង ចុច​ទី​នេះ ​

បារខែម​បាត់ដំបង ២០១៦ ជា​ព្រឹត្តិការណ៍​ចែករំលែក​ចំណេះដឹង​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ​បដិសណ្ឋារកិច្ច និង​បច្ចេកវិទ្យា។ កម្មវិធី​នេះ​បាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំនៅ​រាជធានីភ្នំពេញ​ចាប់​តាំង​ពី​ ឆ្នាំ ២០០៨ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ដោយ​ឡែក​បារខែម​បាត់ដំបង បាន​ធ្វើ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៣ មក​។

បារខែម (BarCamp) គឺ​ជា​ឈ្មោះ​កម្មវិធី​ដែល​បង្កើត​ឡើង​លើក​ដំបូង​នៅ​សហរដ្ឋអាមេរិក​ក្នុង​ ឆ្នាំ ២០០៥ ​ក្នុង​គោលបំណង​ប្រមូល​ផ្ដុំ​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា ដើម្បី​ចែក​រំលែក​បទពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ទម្រង់​ថ្មី​មួយ ដែល​អាច​ចែក​រំលែក​នូវ​អ្វី​ដែល​ខ្លូន​ចង់ចែក​រំលក​ទៅ​កាន់​មនុស្ស​ ដែល​ចាប់អារម្មណ៍​ប្រធានបទ​នោះ​ទម្រង់​មួយ​នេះ​ត្រូវ​បាន​អ្នក​ចូល​រួម យក​ទៅ​បង្កើត​តាម​តំបន់​មូលដ្ឋាន​របស់​គេ ហើយ​បង្កើត​ជា​ព្រឹត្តិការណ៍​នេះ​បាន​រីកសាយ​ទូទាំង​ពិភពលោក ដែលព្រឹត្តិការណ៍​នេះ​បាន​រៀប​ចំ​ឡើង​នៅ​តាម​បណ្ដា​ទីក្រុង​ជាង ៤៥០ទីក្រុង​លើ​ពិភពលោក។

Share this

Related Posts

Previous
Next Post »

SPONSOR