ក្រុម​ហ៊ុន KH TECH ចុះ​កិច្ច​ព្រមព្រៀង​ចែក​ចាយ​ផលិត​ផល​បារាំង​ខ្សែ Network និង​ទូ Rack ផ្ដាច់​មុខ

ខេ អេច ថេក (KH TECH) ដែល​ជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផលិតផល IT របស់​កម្ពុជា បាន​ចុះ​អនុសារណៈ​យោគ​យល់​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បារាំង ឡឺហ្គ្រង់ (Legrand) ដើម្បី​នាំ​ចូល​ផលិតផល​របស់​បារាំង​ផ្ដាច់​មុខ​នូវ​ខ្សែ​បណ្ដាញ Network (network cable) និង​ទូ Rack (Rack cabinet) កាល​ពី​ព្រឹក​មិញ​នេះ នៅ​សណ្ឋាគារ​កាបូឌីយ៉ាណា ដោយ​មាន​វត្តមាន​ភ្ញៀវ​ជា​ច្រើន​ដែល​មក​ពី​វិស័យ​ធនាគារ អគ្គិសនី សំណង់ និង​សហគ្រាស​ផ្សេងៗ។


លោក លាង សុផេង នាយក​ប្រតិបត្តិ​របស់ KH TECH មាន​ប្រសាសន៍​ថា “ទីផ្សារ​សំណង់​នៅ​កម្ពុជា​មាន​កំណើន​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ឯកជន​ជា​ច្រើន កំពុង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ IT។ ដូច្នេះ វា​ជា​យុទ្ធសាស្ត្រ​សម្រាប់​យើង​ក្នុង​ការ​ផ្ដល់​អតិថិជន​នូវ​ផលិតផល​មាន​សុវត្ថិភាព និង​គុណភាព​តាម​ស្តង់ដារ​អន្តរជាតិ។ ផលិតផល​ក្រុមហ៊ុន Legrand ត្រូវ​គេ​ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព និង​គុណភាព​ត្រូវ​នឹង​តម្រូវ​ការ​ខ្ពស់​របស់​អតិថិជន​​យើង”។

Legrand ចែក​ចាយ​ផលិតផល​អគ្គិសនី​នៅ​ទីផ្សារ​កម្ពុជា​ជាង​២០​ឆ្នាំ​មក​ហើយ ហើយ​ពេល​នេះ​ក្រុមហ៊ុន​បារាំង​ដែល​មាន​ផលិតផល​ជាង​២​សែន​ប្រភេទ​នេះ បន្ថែម​វាយ​លុក​វាយ​ផ្សារ​កម្ពុជា​ជាមួយ​នឹង​ផលិតផល IT ខណៈ​ដែល​កិច្ចព្រមព្រៀង​ខាង​លើ ផ្ដោត​លើ​តែ​ខ្សែ​បណ្ដាញ Network និង​ទូ Rack តែ​ប៉ុណ្ណោះ។

លោក Wandrille de Pierrefeu នាយក​ប្រចាំ​ប្រទេស​របស់ Legrand បាន​ថ្លែង​ថា “ផលិតផល​អគ្គិសនី​របស់​យើង មាន​ចែកចាយ​នៅ​កម្ពុជា​ជាង​២០​ឆ្នាំ​មក​ហើយ ហើយ​នៅ​ពេល​នេះ យើង​ឈាន​ទៅ​មួយ​កម្រិត​ទៀត​ដោយ​ចាប់​ដៃ​គូ​ជាមួយ KH TECH ដើម្បី​ចែកចាយ​ខ្សែ​បណ្ដាញ Network និង​ទូ Rack គុណភាព​ខ្ពស់​នៅ​ទីផ្សារ​កម្ពុជា”។
ខ្សែ​បណ្ដាញ Network របស់ Legrand មាន​ប្រភេទ Cat5e, Cat6 និង Cat6a មាន​គុណភាព​ខ្ពស់​តាម​ស្ដង់ដារ​បារាំង បញ្ជូន​ទិន្នន័យ​ក្នុង​ល្បឿន​លឿន និង​ជាពិសេស​មាន​តម្លៃ​សមរម្យ ហើយ​ថែម​ទាំង​មាន​ការ​ធានា​រយៈ​ពេល​យូរ​ទៀត​ផង។ ឯ Rack វិញ​ត្រូវ​បាន​ឌីហ្សាញ​ដោយ​មាន​ទ្វារ​ចន្លោះ​ប្រហោង​ច្រើន​ធានា​ឲ្យ​ចំហាយ​ក្ដៅ​ភាយ​ចេញ មាន​ច្រើន​ថ្នាក់​អាច​ដាក់​បាន​ច្រើន និង​រឹងមាំ​រហូត​អាច​ទ្រ​ទម្ងន់​បាន​ដល់​ទៅ​១​តោន​ឯណោះ។

KH TECH ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១០ មក​ម្ល៉េះ ហើយជា​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​ចែកចាយ​ផលិតផល IT ព្រម​ទាំង​ផ្ដល់​សេវាកម្ម​អំពី​បច្ចេកទេស​ដល់​អតិថិជន​ផង​ដែរ។ ក្រុមហ៊ុន​មួយ​នេះ​មាន​​នាំចូល​ផលិតផល​ដៃផ្ដាច់​មុខ ៤ សំខាន់ៗ​គឺ Legrand, កម្មវិធី​កម្ចាត់​មេរោគ Kaspersky, កាមេរ៉ា​សុត្ថិភាព Longse និង​ម៉ាស៊ីន​ព្រីន Tally Dascom។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ 099 555 618 ឬ​តាម​អ៊ីមែល khtech-sales5@khtech.com.kh  ឬ​ចូល​វិបសាយ www.khtech.com.kh




Share this

Related Posts

Previous
Next Post »

SPONSOR