ឃី សុឃុន ​បេក្ខជន Top 4 The Voice Cambodia ២០១៦ មាន​ប្រវត្តិ​យ៉ាង​ណា?

ឃី សុឃុន ដែល​ជា​បេក្ខភាព​ Top4 ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី ២ នេះ បើ​ទោះ​ជា​ មិន​ទទួល​បាន​ពាន​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ​ក៏​ដោយ តែ​លោក​ក៏​ទទួល​បាន​ការ​ចាប់អារម្មណ៍​​ពី​មហាជន​ផង​ដែរ។ ចង់​ដឹង​ពី​​ការ​តស៊ូ​របស់​​ សុឃុន យ៉ាង​ណា? សូម​តាម​ដាន​ជាមួយ​ Sabay ​ខាងក្រោម​នេះ៖

ស្ថានភាព​គ្រួសារ 
លោក​ មាន​ស្រុក​កំណើត​នៅ​ភូមិ​អូរសំបួរ ឃុំ​ក្ដី​ដូង ស្រុក​ស្ទឹង​សែន ខេត្ត​កំពង់ធំ។ សុឃុន ជា​កូន​អ្នក​ចម្ការ និង​មាន​បងប្អូន​ទាំងអស់ ៥ នាក់ (ស្រី ២ ប្រុស ៣) ហើយ​ លោក ​គឺជា​កូន​ទី ៤។ ឪពុក​ សុឃុន មាន​ឈ្មោះ ហ៊ី ឃី អាយុ ៥២ ឆ្នាំ និង​ម្ដាយ​ឈ្មោះ ហៀង ហ៊ាក អាយុ ៥៣ ឆ្នាំ​​​មាន​មុខ​របរ​ជា​កសិករ​ធ្វើ​ស្រែ​ចម្ការ។ សុឃុន កើត​នៅ​ថ្ងៃ ១០ ខែ កក្កដា ឆ្នាំ ១៩៩៣ ដែល​មក​ដល់​ពេល​នេះ ​លោក​មាន​អាយុ ២៣ ឆ្នាំ​ហើយ។
ប្រវត្តិ​សិក្សា
អ្នក​ស្រុក​កំពង់ធំ​រូប​នេះ​ គឺជា​និស្សិត​ឆ្នាំ​ទី ៤ ផ្នែក​ធនាគារនៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្លាស់​មក​រស់នៅ​ទីក្រុង​អស់​រយៈ​ពេល ៥ ឆ្នាំ​មក​ហើយ។ កាល​ពី​ក្មេង ឃី សុឃុន រៀន​នៅ​បឋម​សិក្សា អូសំបួរ អនុវិទ្យាល័យ​ព្រែក​ស្បូវ និង​បញ្ចប់​ថ្នាក់​សញ្ញាបត្រ​ទុតិយភូមិ​នៅ​វិទ្យាល័យ​កំពង់ធំ។
ជីវិត​តស៊ូ​ក្នុង​សិល្បៈ
ដឹង​ក្ដី​ពេញ​រូប​ពេញ​រាង ឃី សុឃុន ដឹង​ថា ខ្លួន​ឯង​មាន​និស្ស័យ​ទៅ​រក​សិល្បៈ​ចម្រៀង ក៏​ចាប់​ផ្ដើម​​​ហាត់​ពុត​ខ្លួន​ឯង​ខ្លាំង​លើ​សិល្បៈ​ចម្រៀង​ប្រមាណ​ជាង​១ ឆ្នាំ​ចុងក្រោយ​នេះ​តែ​ប៉ុណ្ណោះ។ យ៉ាង​នេះ​ក្ដី  កាលពី​អាយុ ១៨ -១៩ ឆ្នាំ សុឃុន ក៏​ធ្លាប់​បាន​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ សម្រាប់​ការ​​ប្រឡង​ចម្រៀង​នៅ​សាលា​អង់គ្លេស​មួយ​កន្លែង​នៅ​ស្រុក​កំណើតដែរ។ មហិច្ឆតាសិល្បៈ​​មិន​ទាន់​អស់ ពេល​​​មក​នៅ​ភ្នំពេញ​ លោក​ធ្លាប់​បាន​ទៅ​ប្រឡង​ចម្រៀង​នៅ​ទូរទស្សន៍​បុស្តិ៍​លេខ ៣ រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ថែម​ទៀត តែ​មិន​បាន​ទទួល​ចំណាត់​ថ្នាក់​ឡើយ។
បរាជ័យ​ម្ដង​ជា​ពីរ​ដង  ឃី សុឃុន ​លែង​រវល់​នឹង​ការ​ប្រឡង​ទៀត​ហើយ មុន​ពេល​មក​ប្រឡង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២​នេះ ពោល​គឺ​លោក ត្រូវ​ប្រឹង​រក​កម្រៃ​ចិញ្ចឹម​ក្រពះ​សិន ក្នុង​នោះ ​លោក​ធ្លាប់​បាន​ទៅ​ច្រៀង​នៅ​តាម​កន្លែង​មួយ​ចំនួន​ដែរ​៖
-ណាហ្គាវើល បាន​ប្រមាណ ៤​ខែ
-Happy 7
-Blue Monkey
-Fun
-រហាត់​លាភ ១ និង​ធ្លាប់​ដើរ​ច្រៀង​តាម Afiar ខ្លះ​ៗ​ដែរ។ 
មូលហេតុ​ដែល​ជំរុញ​ឲ្យ​ប្រឡង The Voice
ដំបូង​ឡើយ លោក​មិន​ជា​នឹកនា​ទេ ដោយ​សារ​ស្នាម​បរាជ័យ​លើ​ការ​ប្រឡង​កន្លង​មកមិន​ទាន់​រលុប​បាត់ ប៉ុន្តែ​ដោយ​សារ​មិត្តភក្ដិ​ចេះ​តែ​ជំរុញ​ផង ខ្លួន​នៅ​មាន​ចិត្ត​ស្រឡាញ់​សិល្បៈ​ចម្រៀង​ខ្លះ​ផង ទើប​​លោក​សម្រេច​ចិត្ត​មក​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី  The Voice Cambodia រដូវ​កាល​ទី ២​តែ​ម្ដង ដោយ​លោក​បាន​ពុះពារ​ធ្វើ​ដំណើរ​ទៅ​ទិញ​ពាក្យ​ប្រឡង កាត់​ក្រោម​តំណក់​ទឹក​ភ្លៀង​រាប់​ម៉ឺន​តំណក់។
ទោះ​មិន​បាន​ជាប់​ជា​ម្ចាស់​ពាន ក៏​អ្នក​ស្រុក​កំពង់​ធំ​រូប​នេះ​ បាន​​​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរ។ ប្រការ​គួរ​កត់​សម្គាល់ សុឃុន ពី​ដំបូង ​ក៏​ជា​កូន​ក្រុម​​របស់ ​Coach កញ្ញា ដែរ តែ​លោក​ត្រូវ​ម្ចាស់​បទ “មនុស្ស​ម្នាក់​នេះ ​ខុស​លើ​អ្នកណា” ជម្រុះ​​ក្នុង​វគ្គ The Battle សប្ដាហ៍​ទី 3 ហើយ​ជ្រើសរើស ថែល ថៃ ជំនួស​វិញ ​បន្ទាប់​មកត្រូវ​បាន Coach ឆន សុវណ្ណរាជ Steal‬ បាន៕

Share this

Related Posts

Previous
Next Post »

SPONSOR