ថែល ថៃ សារភាព​​យក​ស្ទីល​តាម​លោក ខេមរៈ សិរីមន្ត​

ម្ចាស់​ពាន​ The Voice Cambodia រដូវ​កាល​ទី​២ ថែល​ ថៃ សារភាព​មក​កាន់​ Sabay ថា​ លោក​ពិត​ជា​បាន​យក​ស្ទីល​តាម​​លោក ខេមរៈ សិរីមន្ត ​ពិត​មែន​អំឡុង​ពេល​ប្រឡង​។ ដែល​ការ​លើក​ឡើង​នេះ ​ក្រោយ​មានការ​ចាប់​អារម្មណ៍​ ជុំវិញ​លោក​​យក​បទ​ទៅ​ប្រឡង​ភាគច្រើន​របស់ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេខាង​លើ​​។

ថែល ថៃ ​ថ្លែង៖ “បាទ​បង…ប្រិយ​មិត្ត​លើក​ឡើង​ ក៏​ត្រូវ​ដែរ​បង​…គាត់​ជា​ Idol​ ខ្ញុំ​ ហើយ​កាល​ប្រឡង​ខ្ញុំ​យក​បទ​បង ខេមរៈ​ ហើយ​ច្រៀង​ឲ្យ​ដូច​គាត់​ ព្រោះ​ដើម្បី​ជា​ភាព​ទាក់​ទាញ​ ។ ពេល​ដែល​​ខ្ញុំ​បាន​ជោគ​ជ័យ​ ខ្ញុំ​នឹងព្យាយាម​ឲ្យ​មាន​ស្ទិល​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​វិញ”។
​អំឡុង​ប្រឡង​ The Voice Cambodia ម្ចាស់​ពាន​រូប​នេះ​ បាន​លើក​យក​បទ​របស់​លោក​ ខេមរៈ សិរីមន្ត ចំនួន​៤​បទ​ មាន​ដូចជា​ “សង្សារ​ក្រ​ជូន​ពរ​អូន” “ជំងឺ​ខ្វះ​អ្នក​ថែ​រស់​បាន​យូរ​ប៉ុណ្ណា” “ស្អប់” និង​ “ក្រមុំ​ឡើង​ថ្លៃ”។​

ស្តាប់​ការ​បកស្រាយ​ពី ថែល ថៃ​ ខាង​ក្រោម៖



Share this

Related Posts

Previous
Next Post »

SPONSOR