រកឃើញរថក្រោះមួយគ្រឿងនៅក្នុងទឹកស្ទឹង ដែលលិចតាំងពីសម័យសង្រ្គាម

រថក្រោះមួយគ្រឿងត្រូវបានរកឃើញនៅក្នុងស្ទឹងមួយកន្លែងនៅក្នុងប្រទេសរុស្ស៊ីដែលគេស្គាល់ថាជាស្ទឹង ដន។ រថក្រោះនោះនេះគឺមានម៉ូដែល T-34-76 ដែលវាមានទម្ងន់រហូតដល់ទៅ 30 តោនឯណោះ ហើយវាបានលិចចូលទៅក្នុងទឹកស្ទឹងនៅជម្រៅ 7 ម៉ែត្រ ហើយវាគឺជាប្រភេទចុងក្រោយបំផុតដែលត្រូវបានបំផ្លាញនាក្នុងអំឡុងសង្គ្រាមលោក។

2016-08-15_100535
គេសន្និដ្ឋានថារថក្រោះនេះត្រូវបានផលិតនៅរោងចក្រសព្វាវុធ Stalingrad Tractor Plant នៃសហព័ន្ធរុស្សី។ចំពោះរថក្រោះប្រភេទនេះ គឺមិនមាននៅសេសសល់ច្រើនប៉ុន្មានទេ ដែលនេះគឺជាការរកឃើញដ៏អស្ចារ្យមួយដែលគួរអោយកត់សម្គាល់។
តាមការវិភាគគឺរថក្រោះនេះត្រូវបានធ្លាក់ចូលទៅក្នុងស្ទឹងនាពេលកំពុងដឹកជញ្ជួននៅចំហៀងផ្លូវម្ខាងទៀត នៅដើមទសវត្សរ៍ឆ្នាំ 1940 ។
2016-08-15_100554

គេក៏ប្រទះឃើញមានសំភារះមួយចំនួនទៀតដូចជា ពោងសំរាប់ហែលទឹក សំភារះដឹកជញ្ជួន និងធុងប្រេង ផងដែរ។តាមការ វិភាគបានអោយដឹងថារថក្រោះនេះ ទំនងជាបានធ្លាក់ ខណៈដែលកំពុងបើកបរឆ្លងកាត់ស្ពានបណ្តោះអាសន្នមួយ។
2016-08-15_100546
រថក្រោះនេះនឹងត្រូវបានគេជួសជុលហើយតំកល់ទុកនៅ ឧទ្យាន Patriot ស្ថិតនៅឯភាគខាងលិចនៃប្រទេសរុស្សី តែអ្នកជំនាញត្រូវធ្វើការសិក្សានិងពិនិត្យអោយបានច្បាស់ជាមុនសិន ថាតើមានសាកសពទាហាននៅក្នុងនោះដែរឬអត់៕
2016-08-15_100604

Share this

Related Posts

Previous
Next Post »

SPONSOR