រាជបុត្រ សូរ្យកាយ្យ ចេញមុខសុំទោស ចន ច័ន្ទលក្ខិណា ព្រោះតែ…..

អាយ៉ៃឆ្លើយឆ្លង បានក្លាយជាសង្គ្រាមពាក្យសំដីរវាង ម្ចាស់គណនីឈ្មោះ រាជបុត្រ សូរ្យកាយ្យ ជាមួយនិងប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម គឺអ្នកនាង ចន ច័ន្ទលក្ខិណា រហូតដល់មានការដាក់ពាក្យបណ្តឹង ទៅតាមច្បាប់ ធ្វើអោយមហាជនជាច្រើនមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះ រាជបុត្រ សូរ្យកាយ្យ បានប្រើពាក្យធ្ងន់ធ្ងរ និងអសីលធម៌មួយចំនួនមកលើ តារាសម្តែង ចន ច័ន្ទលក្ខិណា។
14039974_315057218845718_4526208947930494325_n

ប៉ុន្តែមកទល់នឹងពេលនេះ ម្ចាស់គណនីរូបនោះបានចេញមុខសុំទោស តារាស្រីជើងចាស់រូបនេះវិញ ដោយលើកឡើងថា៖ “ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ខ្ញុំសុំចេញមុខជាសាធារណះ 🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻 ចំពោះកូនខ្មែរទូរទាំងប្រទេស ក៏ដូចជាបងស្រីចនច័ន្ទលក្ខិណាដែលខ្ញុំបានប្រើពាក្យអសីលធម៌ទៅកាន់គាត់ ខ្ញុំសុំទោសនេះមិនមែនខ្ញុំសុំអោយគាត់លើកលែងទោសរឺក៏ដកពាក្យបណ្តឹងអ្វីទាំងអស់ ខ្ញុំសុំទោសព្រោះខ្ញុំដឹងខ្លួនច្បាស់ថាខ្ញុំខុសប្រើពាក្យមិនសមរ្យ អ្វីដែលសំខាន់គឺក្នុងឃ្លីបនោះអត្ថន័យ ក៏ប៉ុន្តែខ្ញុំចង់បងស្រីយកពាក្យដាស់តឿនរបស់ខ្ញុំទាំងបុ៉ន្មាននោះទៅស្តាប់ផងរួចបងស្រីសួរខ្លួនឯងថាបងស្រីកំពុងធ្វើអី? អ្វីដែលបងធ្វើប៉ះពាល់ដល់សង្គមជាតិប៉ុណ្ណា?”
13880169_1091729530896809_733979174371524897_n

លោកបានបន្ថែមទៀតថា៖ “គ្មានអ្នកណានៅលើលោកនេះដែលមិនចេះខុសទេ សំខាន់គឺការកែប្រែ ។ ខ្ញុំសូមអរគុណកូនខ្មែរទាំងអស់គ្នាសំរាប់ការដាស់តឿនខ្ញុំអោយធ្វើអ្វីចេះគិត និងពិចារណា ហើយខ្ញុំសូមសន្យាចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងរិះគន់សង្គមមួយនេះដោយភាពថ្លៃថ្នូរដោយមិនអោយកូនខ្មែរអស់សង្ឃឹមលើខ្ញុំឡើយ។ ខ្ញុំនឹងកែប្រែខ្លួនជាមនុស្សថ្មីម្នាក់ទៀត ដែលមិនធ្វើអោយកូនខ្មែរអ្នកគាំទ្រខ្ញុំអស់សង្ឃឹមមកលើខ្ញុំឡើយ🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻 ពាក្យមួយឃ្លាបានពោលថា បើមិនខុសក៏រកត្រូវមិនឃើញដែរ។” គេកំពុងរងចាំថា តើអ្នកនាង ចន ច័ន្ទលក្ខិណា មានប្រតិកម្មយ៉ាងណា ចំពោះការសុំទោសរបស់ រាជ្យបុត្រ សូរ្យកាយ្យ?
Screen Shot 2016-08-15 at 12.23.21 PM

Share this

Related Posts

Previous
Next Post »

SPONSOR