អ្នកបើកបររថយន្តអាចស្លៀកតែខោខ្លីបាន, ស្រីៗអត់សិទ្ធិបើកបររថយន្ត,មិនត្រូវទុកឱ្យរថយន្តកខ្វក់ពេក,ហាមប្រើខោខ្លីដុសសម្អាតរថយន្ត ,អ្នកបើកបររថយន្តគ្មានសិទ្ធិហូបចុកតាមផ្លូវ(ទោះផឹកទឹកក្រឡុកមិនអនុញ្ញាត)...ទាំងនេះជាបញ្ញត្តិមួយចំនួនចំពោះអ្នកបើករថយន្តទៅប្រទេស ខុសៗគ្នាលើលោក ។
សហរដ្ឋអាមេរិក ៖ អាមេរិកនៅតែប្រកាន់យកបញ្ញត្តិមួយចំនួនចំពោះអ្នកបើកបររថយន្ត ដែលស្ដាប់ទៅគួរឱ្យអស់សំណើច, ដូចយ៉ាងអ្នកបើកបររថយន្តមិនត្រូវឈប់រថយន្តដើម្បីរកកន្លែងបត់ជើងតូច ពេលកំពុងធ្វើដំណើរលើផ្លូវហាយវ៉េ,ហាមស៊ីសាច់សត្វដែលត្រូវរថយន្តបុកស្លាប់លើផ្លូវ ,ហាមប្រើខោខ្លីដុសសម្អាតរថយន្ត ។
កោះស៊ី ៖ ច្បាប់បើកបររថយន្តប្រទេសដែនកោះមួយនេះ ហាមអ្នកបើកបរហុបចុកពេលកំពុងធ្វើដំណើរ សូម្បីផឹកទឹកក្រឡុកក៏មិនបានដែរ ។ ដូច្នេះរដូវក្ដៅ , យកល្អត្រូវផឹកទឹកឱ្យច្រើនមុនពេលឡើងទៅកាន់ដៃចង្កូតបញ្ជារថយន្ត។ អ្នកបើកបររូបណាហ៊ានបំពានបញ្ញត្តិនេះ ត្រូវពិន័យ១៧ដុល្លារអាមេរិក ។
អារ៉ាសាអ៊ូឌីត ៖ ជាប្រទេសតែមួយគត់លើពិភពលោកដែលមិនអនុញ្ញាតឱ្យ ស្រីៗបើកបររថយន្តដាច់ខាត ។ ពិតហើយ ,អ្នកបើករថយន្តត្រូវមានប័ណ្ណបើកបរ តែប័ណ្ណនោះគេផ្ដល់ឱ្យតែប្រុសៗប៉ុណ្ណោះ អត់ផ្ដល់ឱ្យនារីឡើយ ។
រុស្ស៊ី ៖ នឹងត្រូវពិន័យ ប្រសិនបើទុកឱ្យរថយន្តកខ្វក់ពេក ។ ដូច្នេះ តើកខ្វក់ពេកនោះកម្រិតណា ? គឺនៅពេលអាចយកម្រាមដៃសរសេរលើកញ្ចក់រថយន្តនូវអក្សរ Wash me ហើយអាចមើលឃើញច្បាស់គ្រប់គ្នា ។
ទីក្រុងម៉ានីល៍ ប្រទេសហ្វ៊ីលីពីន ៖ នៅរដ្ឋធានីប្រទេសនេះ បើបើកបររថយន្តថ្ងៃចន្ទ ខណៈលេខរថយន្តបញ្ចប់ដោយលេខ១ ឬលេខ២ ចូរប្រញាប់បញ្ឈប់រថយន្ត ព្រោះមិនមែនជាថ្លៃសម្រាប់រថយន្តធ្វើដំណើរក្នុងទីក្រុងទេ ។ រឿងលេខរថយន្តនេះ ចេះតែគិតដេញទៅមុខរហូតដូចយ៉ាងបើករថយន្តក្នុងថ្ងៃអង្គារ ខណៈលេខរថយន្តបញ្ចប់ដោយលេខ២ ឬលេខ៤ ក៏ត្រូវហាមដូចគ្នា ហើយចេះតែដេញទៅមុខជាបន្តបន្ទាប់រហូតដល់ថ្ងៃអាទិត្យ ។
ម៉ិចសិក ៖ អ្នកជិះកង់នៅប្រទេសនេះ ហាមលើកបាតជើងចេញផុតពីឈ្នាន់កង់ ។
ជប៉ុន ៖ ជនជាតិជប៉ុនមានបញ្ញត្តិមួយគួរឱ្យស្រឡាញ់ នោះគឺមិត្តនឹងត្រូវដកហូតប័ណ្ណបើកបរ ប្រសិនបើមុនពេលឡើងបើកបរមិនពិនិត្យខាងក្រោមរថយន្តឱ្យច្បាស់ តើមានឆ្មា ឬអត់ ?
ឥណ្ឌា ៖ ប្រសិនបើកំពុងបើកបរ ហើយជួបគ្រោះថ្នាក់ចរាចរណ៍ណាមួយ មិត្តត្រូវស្រែក ខ្លាំងៗ ព្រមទាំងជេរសញ្ចោនមិនដាច់ពីមាត់ ធ្វើដូច្នេះទើបគេជឿថា គ្រោះថ្នាក់ចរាចរណ៍នោះ មិនមែនអ្នកបង្កឡើង ។
នេប៉ាល់ ៖ ប៉ូលិសចរាចរណ៍ប្រទេសនេះ មិនចូលចិត្តប្រើឧបករណ៍វាស់ជាតិអាល់កុលទេ គេចូលចិត្តពិតហិតមាត់ ហើយកំណត់ថាមុនពេលបើកបរមានផឹកស្រាឬអត់ ,បើផឹកប្រហែលផឹកអស់ប៉ុន្មាន ?
ម៉ាសាជូសេត,សហរដ្ឋអាមេរិក ៖ អ្នកបើកបរអាចនាំស្វាហ្គោរីលឡា(gorilla) ទៅជាមួយបាន តែត្រូវទុកឱ្យនៅអង្គុយជិតខ្លួន បើឱ្យទៅអង្គុយខាងក្រោយនឹងត្រូវពិន័យមិនខាន ។
អាល្លឺម៉ង់ ៖ ប្រជាជនអាល្លឺម៉ង់ចូលចិត្តស្លៀកខោខ្លីបើករថយន្ត ព្រោះច្បាប់បើកបរប្រទេសនេះជាត់ទុករថយន្តជា បរិយាកាសផ្ទាល់ខ្លួន ។ ប៉ុន្តែបើបើកបរដោយស្លៀកតែខោខ្លី ហើយបង្កឱ្យមានគ្រោះថ្នាក់នឹងត្រូវដកហូតសិទ្ធិធានារ៉ាប់រ៉ង ។
អង់គ្លេស ៖ អាចបញ្ឈប់រថយន្តតាមផ្លូវដើម្បីរកកន្លែងបត់ជើងតូចបាន មិនចាំបាច់ប្រឹងទ្រាំទៅដល់ស្ថានីយណាមួយ ដើម្បីសម្លឹងរកបង្គន់អនាម័យទេ ។ កន្លែងដែលបត់ជើងតូចអត់ត្រូវពិន័យ គឺឈរ អែបៗក្បែរកង់រថយន្តរបស់ខ្លួន ហើយដៃត្រូវតោងរថយន្តរហូតដល់រួចរាល់ ។
ជិះអូដ្ឋ ៖ ទិដ្ឋភាពជិះអូដ្ឋធ្វើដំណើរតាមទីក្រុង ជាទិដ្ឋភាពមានរាល់ថ្ងៃនៅប្រទេសអារ៉ាប់រួម ,មិនតែប៉ុណ្ណោះ វាត្រូវបានមធ្យោបាយធ្វើដំណើរ ផ្សេងៗផ្ដល់អាទិភាពទៀតផង ។
ចិន ៖ អ្នកទេសចរហាមបើកបររថយន្តដោយខ្លួនឯង ។ ហេតុនេះគេត្រូវតែជិះរថយន្តតាក់ស៊ី ឬរថយន្តក្រុង ។ ទោះដូច្នេះក៏ដោយ អាចជួលរថយន្តជិះផ្ទាល់ខ្លួនបាន ដោយជួលអ្នកនៅមូលដ្ឋានបើកបរឱ្យ ។
ក្រូអាទី ៖ ដើម្បីសុវត្ថិភាពអ្នកបើកបររថយន្តមិនអាចយកប្រេងសាំងពេញមួយប៊ីដុងដាក់ក្នុងរថយន្តបានឡើយ ៕