តុលាការ​កំពូល​សម្រេច​ឲ្យ ថោ​ង សា​រ៉ាត់​និង​ឪពុក​ម្តាយ​ជាប់​ព​ន្ឋ​នាគារ​ដដែល

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលា​កំពូល​បាន​ប្រកាស​សាលដីកា​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ដោយ​តម្កល់​សាលដីកា​សាលា​ឧ​ទ្ឋ​រណ៍​ទុកជា​ការ​បាន មាន​ន័យ​ថា ស​ម្រេច​ឲ្យ ថោ​ង សា​រ៉ាត់ និង ឪពុក​ម្តាយ​របស់​លោក​ឧកញ៉ា​រូប​នេះ បន្ត​ជាប់​ព​ន្ឋ​នាគារ​ក្នុង​សំណុំរឿង​កាន់កាប់​និង​ដឹក​ជញ្ជូន​អាវុធ​ដោយ​ខុសច្បាប់ ។
សូម​បញ្ជាក់​ថា លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ និង លោក ថោ​ង ចំរើន និង​លោកស្រី កែវ សារី ជា​ឪពុក​ម្តាយ​លោក ថោ​ង សា​រ៉ាត់ ក៍​ត្រូវ​ផ្តន្ទាទោស​ក្នុង​ម្នាក់​ៗ២​ឆាំ្ន ហើយ​ក្រោយមក​សាលា​ឧ​ទ្ឋ​រណ៍​ក៍បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​សំណុំរឿង​កាន់កាប់​និង​ដឹក​ជញ្ជូន​អាវុធ​ខុសច្បាប់ ចំនួន​១១​ដើម ប្រព្រឹត្ត​នៅផ្ទះ​លេខ​៩២១ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​ថ្ងៃ​ទី​០៣ ធ្នូ ២០១៣ ៕

Share this

Related Posts

Previous
Next Post »

SPONSOR