បរទេស៖ ចោរម្នាក់បានគម្រាមយកលុយកាក់ហើយនិងគ្រឿងអលង្ការ ពីអ្នកលក់ម្នាក់នៅហាងមួយកន្លែង នៅក្នុងប្រទេសប្រេស៊ីល ហើយបានទន់ជើងដួលនៅនឹងកន្លែង។ បុរសម្នាក់ដែលបានដួលរហូតដល់ស្លាប់នេះ គឺដោយសារតែជម្ងឺបេះដូងរបស់គាត់បានរើឡើង ក្នុងខណៈដែលកំពុងតែប្លន់នេះ។បើយោងតាមកាមេរ៉ាសុវត្ថិភាពដែលបានដាក់នៅកន្លែងកើតហេតុ បានបង្ហាញថា ជនល្មើសម្នាក់ បានដើរចូលទៅក្នុងហាងលក់គ្រឿងអលង្ការខាងលើ ហើយដើរទៅជិតបុគ្គលិកស្រីម្នាក់ ហើយកំពុងតែគម្រាមយកលុយកាក់ហើយនិងគ្រឿងអលង្គការក៏ស្រាប់តែទន់ក្បាលជង្គង់ដួល ទៅក្រោមតុតែម្តង ដែលបានធ្វើអោយបុគ្គលិកអ្នកលក់ស្រីផ្អើលឆឡោតែម្តង។
ទោះជាយ៉ាងណាក៏ដោយនេះគឺជាសំណាងរបស់ ហាងលក់គ្រឿងអាល្លង្គការខាងលើ ដែលមិនបានខាតបង់អ្វីនោះ ។ ហើយចោរដែលបានដួលពេលកំពុងប្លន់នេះ គ្រូពេទ្យបានប្រាប់ថា ស្លាប់ដោយសារតែជម្ងឺគាំងបេះដូង៕
សូមទស្សនាវីដេអូខាងក្រោម៖