iPhone និង​ Samsung ណា​មួយ​អាចរង​គ្រាប់​កាំភ្លើង​បាន​ល្អ​ជាង​?

គណនី​ YouTube ឈ្មោះ​ EverythingApplePro បាន​បង្ហាញ​វីដេអូ​ដ៏​ជក់​ចិត្ត​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព ប្រើ​កាំភ្លើង​បាញ់​​តេស្ត​​លើ​ ទូរសព្ទ​ Samsung និង​ iPhone ជា​ច្រើន​គ្រឿង​ ម៉ូដែល​ខុស​ៗ​គ្នា។

នៅ​ជួរ​ iPhone ឃើញ​មាន​ចាប់​ពី​ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​ iPhone SE, 6s និង​ 6 ជា​ដើម​ ដោយ​ជួរ​ Samsung វិញ​ក៏​មាន​ម៉ូដែល​ជំនាន់​ចុង​ក្រោយ​ Galaxy S7, S7 Edge និង​ Galaxy S6 ជា​ដើម។ ជា​លទ្ធផល​ក្រោយ​ពី​ប្រើ​កាំភ្លើង​ប្រភេទ​ AK-47 ​​បាញ់​ទម្លុះ​ទូរសព្ទ​ទាំង​ពីរ​ជួរ​ ឃើញ​ថា​ iPhone ​​តែ​ ៥ ​គ្រឿង​អាច​ទប់​​គ្រាប់​កាំភ្លើង​បាន ចំណែក​ឯ​ជួរ​​ Samsung វិញ​គ្រាប់​កាំភ្លើង​បាន​បាញ់​ប៉ះ​ដល់​ទូរសព្ទ​​​ដែល​នៅ​ចុង​ក្រោយ​គេ។

​ ​បន្ទាប់​មក​ទៀត​គេ​បាន​ប្រើ​កាំភ្លើង​ប្រភេទ​ AR-15 បាញ់​ទម្លុះ​ជា​លើក​ទី​ពីរ។ លទ្ធផល​បង្ហាញ​ថា​ iPhone ៥​ គ្រឿង​នៅ​តែ​អាច​ទប់​គ្រាប់​កាំភ្លើង​បាន​ ប៉ុន្តែ​ iPhone ​នៅ​ជួរ​ទី​ ៦ ហាក់​រង​ការ​ខូច​ខាត​បន្តិច​បន្តួច។ នៅ​ជួរ​ Samsung ឯ​ណោះ​វិញ​គ្រាប់​កាំភ្លើង​បាន​បាញ់​ធ្លុះ​ដល់​ ទូរសព្ទ​ដែល​នៅ​ជួរ​ទី​ ៦ នេះ​មាន​ន័យ​ថា​ iPhone នៅ​តែ​អាច​ទប់​ទល់​បាន​ល្អ​ជាង៕ ​

Share this

Related Posts

Previous
Next Post »

SPONSOR