Leicester ​អង្វរ​ Vardy កុំ​ទាន់​ចាក​ចេញ​ទៅ​ Arsenal

ក្លឹប​កញ្ជ្រោង​ខៀវ​ Leicester City ​បាន​ស្នើសុំ​ដល់​តារា​ឆ្នើម​ Jamie Vardy ​ឲ្យ​បន្ត​នៅ​ជាមួយ​ក្រុម​ជើង​​ឯក​អង់គ្លេស​ទៀត​ ​ដោយ​ពួកគេ​ គ្រោង​នឹង​ដំឡើង​ថ្លៃ​ឈ្នួល​ឲ្យ​បន្ថែម​ ដើម្បី​​កុំ​ឲ្យ​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​​ ផ្ទេរ​ទៅ​ក្លឹប​កាំភ្លើង​ធំ Arsenal។
Arsenal ​ជឿ​ជាក់​ថា ​ពួកគេ​នឹង​អាច​ចុះ​កិច្ចសន្យា​​ទិញ​យក​ Vardy បាន​ផ្លូវការ​ នៅ​​មុន​ Euro 2016 ​ក្នុង​តម្លៃ​ប្រហែល​ ២០​លាន​ផោន (ជិត​២៩​លាន​ដុល្លារ) ​ហើយ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ នឹង​ចុះ​កុងត្រា​៣ ឬ​៤​ឆ្នាំ​នៅ​កីឡដ្ឋាន​ Emirates ​ដោយ​ទទួល​បាន​ថ្លៃ​ឈ្នួល​ ១២០​០០០​ផោន (ជាង​១៧​ម៉ឺន​ដុល្លារ) ក្នុង​១​សប្ដាហ៍ ដែល​ជា​តម្លៃ​មួយ​ ច្រើន​ជាង​នៅ​​ក្លឹប​ Leicester ២​ដង។
​​យ៉ាងណាក្ដី អ្នកចាត់ការ​ Claudio Ranieri របស់​ក្រុម​ Leicester ​​មិន​​ចង់​បាត់បង់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​លោក​ឡើយ ដោយ​លោក​​នឹង​ព្យាយាម​គ្រប់​បែប​យ៉ាង​ជាមួយ​ក្លឹប គ្រោង​​ដំឡើង​ថ្លៃ​ឈ្នួល​ឲ្យ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​​រូប​នេះ​បន្ថែម​ ដើម្បី​កុំ​ឲ្យ​រូប​គេ​ផ្ទេរ​ទៅ​ក្រុម​កាំភ្លើង​ធំ។ ប៉ុន្តែ​បើ​ Vardy ចាក​ចេញ ​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​ នឹង​ទិញ​យក​​ខ្សែ​ប្រយុទ្ធ Troy Deeney ​ប្រធាន​ក្រុម​ Watford ​​ទៅ​ជំនួស​វិញ ក្នុង​តម្លៃ​ប្រហែល​ ១០​លាន​ផោន​ (ជាង​១៤​លាន​ដុល្លារ)៕

Share this

Related Posts

Previous
Next Post »

SPONSOR