Ronaldinho ​៤វិនាទី ញាក់​ស៊ី​ប្រឡោះ​ជើង​គេ​២​នាក់​យប់​មិញ


Ronaldinho ​វីរបុរស​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ប្រេស៊ីល បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​សប្បុរសធម៌​មួយ កាល​ពី​យប់​មិញ និង​បាន​ញាក់​ស៊ី​ប្រឡោះ​ជើង​គេ​២​នាក់ ត្រឹមរយៈពេលតែ៤វិនាទីប៉ុណ្ណោះ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជា​ច្រើន​ស្ងើចសរសើរ​ថា អតីត​តារា​​ជើង​ញាក់​ឆ្នើម​រូប​នេះ ​នៅ​តែ​ពូកែ​ ទោះ​វ័យ​ចាស់​​​បន្តិច​ហើយ​ក៏​ដោយ។

កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ ​បាន​លេង​ឲ្យ​ក្រុម​ Rest of the World ​​ក្នុង​ការ​ប្រកួត​​សប្បុរសធម៌​ Soccer Aid ​ទល់​នឹង​ក្រុម​អង់គ្លេស​ នៅ​កីឡដ្ឋាន​ Old Trafford របស់​ក្រុម​ Manchester United កាល​ពី​យប់​មិញ។ អំឡុង​ពេល​ប្រកួត​នោះ Ronaldinho បាន​ញាក់​ស៊ី​ប្រឡោះ​ជើង​ Ben Shepherd និង​ Phil Neville ​​​យ៉ាង​អស្ចារ្យ៕

Share this

Related Posts

Previous
Next Post »

SPONSOR