ក្រុមចម្រៀង Original song SWSB បានធ្វើឲ្យទស្សនិកជនដែលបានទៅទស្សនាកម្មវិធីប្រកួតពានរង្វាន់ AFC Asian Cup 2019 រវាងក្រុមជម្រើសជាតិកម្ពុជា និង ឆាយនីសតៃប៉ិ នាពហុកីឡដ្ឋានជាតិអូឡាំពិកមានភាពភ្ញាក់ផ្អើលកាលពីល្ងាចមិញ និងអបអរចំពោះវត្តមានក្រុមខ្លួន។
គ្រាន់តែចប់តង់ទី១ភ្លាម SWSB បានបង្ហើរសំនៀងពីចម្ងាយ និងដើរចូលទៅលើទីលានប្រកួត ហើយច្រៀងចម្រៀងពីរបទ ដែលបានចាក់ដោតបេះដូងអ្នកទស្សនា គឺបទ “ទង់ជាតិខ្មែរ” និង “ទឹកចិត្ត” ស្របពេលកំពុងស្ថិតនៅស្ថានភាពនោះផ្ទាល់តែម្ដង៕