មានការពិភាក្សា គួរឱ្យភ័យខ្លាចអំពីម្ហូបអាហារ ដែលប្រជាជនកម្ពុជាទទួលទាន ។ អាហារជាច្រើន ត្រូវបានគេគិតថា មានជាតិគីមីឬមិនមានគុណភាព។
អាហារជាអាយុជីវិតរបស់មនុស្ស ។ នៅពេលដែលអាហារសម្បូរដោយជាតិពុល ឬជាតិគីមីនោះ វានឹងធ្វើឱ្យមនុស្សឈឺ ឬស្លាប់នៅក្នុងពេលណាមួយ ។ ទាំងនេះ គឺមួយផ្នែកធំដោយសារការត្រួតពិនិត្យការនាំចូលម្ហូបអាហារ សាច់ និងបន្លែពីប្រទេសកម្ពុជា មានភាពទន់ខ្សោយនៅឡើយ ។ ការរកឃើញថ្មីៗនូវសាច់មានជាតិគីមីប្រមាណមួយតោន ជាឧទហរណ៍ដ៏គ្រោះថ្នាក់មួយ អំពីអាហារមានជាតិគីមី ឬខូចគុណភាព ។

ក្នុងន័យនេះ គេត្រូវតែរឹតបន្តឹងបន្ថែមទៀត ចំពោះការនាំចូលម្ហូបអាហារ សាច់ និងបន្លែពីប្រទេសជិតខាង ដើម្បីធានាថា អ្វីៗទាំងអស់នោះ មិនប៉ះពាល់ដល់សុខភាព ។
បន្ថែមទៅលើនេះទៀត ការលើកកម្ពស់វិស័យកសិកម្ម នៅក្នុងប្រទេសត្រូវតែធ្វើឱ្យបានខ្លាំងជាងនេះ។ ការពង្រីកផ្នែកវិស័យកសិកម្មមិនត្រឹមតែជួយកាត់បន្ថយការនាំចូលបន្លែ សាច់ ដែលមានជាតិគីមី និងខូចគុណភាពពីប្រទេសជិតខាងទេ វាថែមទាំងជួយដល់ប្រជាជនឱ្យមានជីវភាពកាន់តែប្រសើរផងដែរ ។

ការពង្រីកវិស័យកសិកម្មនឹងនាំឱ្យប្រជាជនអាចរកចំណូលបានតាមរយ:ការដាំស្រូវ ដាំបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ។ នៅពេលដែលប្រជាកសិករអាចធ្វើការដាំដុះ បានផលិតផលប្រកបដោយគុណភាពហើយនោះ ពួកគេនឹងអាចលក់ផ្គង់ផ្គង់ទីផ្សារនៅក្នុងស្រុកបានហើយ ចំណែកអ្នកប្រើប្រាស់ក៏មិនសូវភ័យព្រួយអំពីអាហារ សាច់ បន្លែ ផ្លែឈើដែលសម្បូរដោយជាតិគីមីនោះដែរ។
ដូច្នេះ ការពង្រីកវិស័យកសិកម្មតាមគ្រប់រូបភាពមិនត្រឹមតែធ្វើឱ្យមនុស្សជាច្រើន អាចរស់បានដោយសារការធ្វើកសិកម្មទេ វាក៏អាចកាត់បន្ថយគ្រោះថ្នាក់សុខភាពរបស់ប្រជាជនកម្ពុជាដោយសារតែអាហារ សាច់ បន្លែ និងផ្លែឈើដែលមានជាតិគីមីច្រើនដែរ។
កសិកម្មខ្លាំង កសិផលល្អ នឹងមិនត្រឹមតែជួយឱ្យប្រជាជនមានជីវភាពធូរធាទេ ។ វាថែមទាំងចៀសវាង ការសម្លាប់មនុស្សដោយអាហារមានជាតិពុល ឬជាតិគីមីផងដែរ។