បុរស​ម្នាក់​បញ្ចេញ​វី​ដេ​អូ​ឃ្លី​ប​ប្រមាថ ច​ន ច័ន្ទ​ល​ក្ខិ​ណា

រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​មានឈ្មោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក រាជបុត្រ សូរ្យ​កាយ្យ បាន​បង្ហោះ​វី​ដេ​ឃ្លី​ប​ប្រមាថ មាក់ងាយ តារា​សម្តែង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បន្ទាប់​ពី​នាង​បញ្ចេញមតិ​ចូល​ទៅ​បញ្ហា​នយោបាយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ។ បុរស​នោះ​បាន​ចោទប្រកាន់​តារា​សម្តែង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ថា មាន​និន្នាការ​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​ហ៊ាន​ចេញ​មុខ​ចេញ​មាត់​ជួយ​បក្ស​កាន់​អំណាច​មួយ​នេះ ដើម្បី​លាភ​សកា្ក​រៈ ។
តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នោះ​បាន​អះអាង​ថា ពី​ដើម​ឡើយ​ខ្លួន​គឺជា​អ្នក​ដែល​គាំទ្រ​ការ​សម្តែង​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ព្រោះ​យល់​ថា តារា​រូប​នេះ​ចូល​ចិត្ត​និយាយ​បញ្ហា​ពិត​ដែល​បាន​កើតឡើង​នៅ​ក្នុង​សង្គម ។ មក​ដល់​ឥឡូវ​ខ្លួន​មិន​គាំទ្រ​តារា​រូប​នេះ​ទៀត​ទេ បន្ទាប់​ពី​នាង​មាន​ស្វាមី​ថ្មី​យ៉ាង​ចេញ​មុខ​ចេញ​មាត់ និង​បាន​ចូលរួម​ជាមួយ​គណបក្សកាន់អំណាច ហើយ​ក្លាយជា​ប្រធាន​សមាគម​មួយ ។
បុរស​នោះ​ជេរ​ប្រមាថ​តារា​សម្តែង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដោយ​ក្នុង​នោះ​ចោទ​ថា មិន​បាន​ធ្វើ​កិច្ច​ការងារ​អ្វី​ឡើយ​ក្នុង​នាម​ជា​ប្រធាន​សមាគម​ជួយ​អ្នកសិល្បៈ ជាក់ស្តែង​ក្នុង​ពេល​អតីត​តារា​សម្តែង​ជើង​ចាស់​លោក​ហង្ស ផ​ល្លី​មធុ​រ៉ា ទទួលមរណភាព ។ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ចេញ​មុខ​ចេញ​មាត់​ដូច​ជា​កញ្ញា​ធី សុវណ្ណ​ថា ទី​ពីរ ដែល​ល្បី​ខាង​ឲ្យ​គេ​ជេរ​ប្រមាថ ខណៈ​ពេល​ដែល​ច​ន ច័ន្ទ​ល​ក្ខិ​ណា​ល្បីល្បាញ​ក្នុង​នាម​ជា​អ្នកសិល្បៈ​ទៅ​ហើយ​នោះ ។
លើស​ពី​នោះ​សមាគម​សិល្បៈ​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ចេញ​លិខិត​ថ្កោលទោស​ទៅ​លើ​អ្នកតំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​មួយ​រូប​ដែល​បាន​ប្រមាថ​ថា «​របប​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ជា​របប​តិរច្ឆាន​» នោះ បុរស​ដដែល​បាន​ចាត់​ទុក​អ្នក​នាង​ច​ន ច័ន្ទ ធ្វើ​បែប​នោះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ខ្លួន​ត្រឹម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ប៉ុណ្ណោះ ។ បុរស​រូប​នោះ​លើក​ឡើង​ថា អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា មិន​ទាន់​បាន​ក្លាយជា​ជំទាវ ឬ​ជា​មនុស្ស​ដែល​មានមុខមាត់​ធំដុំ​ណាមួយ​នៅ​ក្នុង​សង្គម​ឡើយ និង​បាន​ចោទ​នាង​ថា កើតមក​ដើម្បី​ជួយ​ខ្មែរ ឬ​មក​បំផ្លាញ​ខ្មែរ ។
បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​បាន​រំឭក​ពី​ការ​ចេញ​មុខ​រក​យុត្តិធម៌​ឲ្យ​នាង​ស្រី​មុំ ដែល​ជា​ស្រី​ស្នេហ៍​របស់​លោក​កឹ​ម សុខា ពី​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដោយ​វាយបក​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ថា​មេ​៉​ច​មិន​រក​យុត្តិធម៌​សម្រាប់​ខ្លួនឯង​ទៅ​នៅ​ពេល​ដែល​ស្វាមី​បាន​លែង និង​ទៅ​យក​ភរិយា​ថ្មី ឬ​មក​ពី​នាង​ផិត​ប្តី​ដូច​ការ​ចោទប្រកាន់​មែន ។
តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​បុរស​នោះ​បាន​អំពាវនាវ​ដល់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ឱ្យ​ជួយ​រក​យុត្តិធម៌​ចំពោះ​ការ​ស្លាប់​របស់​លោក​កែម ឡី ផង​ដែរ ។
ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​បុរស​នោះ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា មិន​ទាន់​ចេញ​មុខ​តទល់​អ្វី​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​១២ សីហា ២០១៦ ប៉ុន្តែ​នាង​បាន​បញ្ចេញ​សារ​ដ៏​ខ្លី​មួយ តាម​ហ្វេ​ស​ប៊ុ​ស​ដោយ​អះអាង​ថា «​ឆ្កែ​ព្រុស​បាន​តែ​ក្រៅរបង បើ​ខ្លាំង​មក​ព្រុស​ក្នុង​របង​មក​កុំ​កំសាក​ពេក » ។
ឆ្លើយ​តប​ទៅ​នឹង​អ្នកគាំទ្រ​ដែល​ជម្រុញ​ឲ្យ​នាង​ប្តឹង​បុរស​នោះ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា អះអាង​ថា គេ​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស ប្រសិនបើ​នៅ​ក្នុង​ប្រទេស​នាង​នឹង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

Share this

Related Posts

Previous
Next Post »

SPONSOR