ចាប់តាំងពីច្រើនថ្ងៃមកហើយ ឧបទ្វីបគ្រីមេដែលបញ្ចូលទៅក្នុងដែនដីរុស្ស៊ីកាលពីឆ្នាំ២០១៤ ក្លាយជាកម្មវត្ថុនៃការកើនឡើងភ្លាមៗនៃភាពតានតឹងយ៉ាងខ្លាំងរវាងអ៊ុយក្រែន និងរុស្ស៊ី។
ភាពតានតឹងនេះមានកាន់តែ ខ្លាំងឡើងកាលពីថ្ងៃទី១២ សីហា ជាមួយការប្រកាសរបស់ក្រុងមូស្គូ ពីការដាក់ពង្រាយប្រព័ន្ធការពារអាកាស និងប្រឆាំងមីស៊ីលជំនាន់ថ្មី S-400 នៅតាមព្រំដែនជាមួយអ៊ុយក្រែន ។
ប្រទេសរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា ចង់បង្កអស្ថេរភាពនៅតំបន់គ្រីមេ ដោយបញ្ជូនមកកាន់ទីនោះនូវក្រុមប្រដាប់អាវុធនានា តែក្រុងគៀវបានបដិសេធ ។ សហគមន៍អន្តរជាតិអំពាវនាវដល់ប្រទេសទាំង២ឱ្យចៀសវាងការបង្កើនភាពតានតឹងដោយខ្លាចជម្លោះអ៊ុយក្រែនផ្ទុះឡើងវិញ ។
ភ្នាក់ងារសម្ងាត់រុស្ស៊ី FSB អះអាងកាលពីថ្ងៃទី១០ សីហា ពីការចាប់ខ្លួនពួកភេរវករអ៊ុយក្រែនជាច្រើននាក់ដែលទទួលបន្ទុកធ្វើការវាយប្រហារភេវកម្មនានា ក្រោយការប៉ះទង្គិចគ្នាដោយអាវុធទាំងឡាយ ដែលបណ្តាលឱ្យខាងរុស្ស៊ីស្លាប់២នាក់ ។ ភ្លាមៗប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បានចោទប្រកាន់អាជ្ញាធរអ៊ុយក្រែនថា ឈានទៅប្រើភេរវកម្មក្នុងគោលបំណងបង្កស្ថេរភាពនៅតំបន់គ្រីមេ ។
ក្រុងគៀវបានបដិសេធការចោទប្រកាន់ទាំងនេះដោយវាយតម្លៃថា ជាលេសសម្រាប់ធ្វើការគំរាមកំហែងខាងយោធាថ្មីៗ ។ កងទ័ពអ៊ុយក្រែនស្ថិតក្នុងការប្រុងជើងការតាមបណ្តោយព្រំដែនជាមួយគ្រីមេ និងភាគខាងកើតប្រទេសជាកន្លែងមានការប៉ះទង្គិចគ្នាជាប់ជាមួយពួកបំបែកខ្លួនស្និទ្ធរុស្ស៊ី ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង៩.៥០០នាក់ ហើយចាប់តាំងពីខែមេសា ឆ្នាំ២០១៤មក ។ ទូរទស្សន៍រុស្ស៊ីផ្សាយរូបភាពទាំងឡាយនៃគ្រឿងផ្ទុះដែលចាប់បាន និងបុរសម្នាក់ដែលចាត់ទុកជាភ្នាក់ងារសំខាន់ម្នាក់របស់អ៊ុយក្រែនដែលចាប់បាន ។ ក្រុងគៀវអះអាងថា ជននេះត្រូវគេចាប់ពង្រត់នៅអ៊ុយក្រែន ហើយរឿងហេតុដែលកើតមានព្រោះមកពីពួកទាហានរុស្ស៊ីដែលស្រវឹងហើយផ្ទុះកាំភ្លើង ។

ក្រសួងការពារប្រទេសអ៊ុយក្រែនបានបដិសេធព័ត៌មានដែលថា ពួកអ្នកជាប់ឃុំឃាំងសង្ស័យរៀបចំផែនការវាយប្រហារភេរវកម្មនៅគ្រីមេជានិយោជិតនៃការិយាល័យស៊ើបការណ៍នៃក្រសួងការពារប្រទេសអ៊ុយក្រែន ។
ប្រភពមួយរបស់ក្រសួងនេះរាយការណ៍ថា កងវរសេនារតូចទី៣៧ និងកងពលតូចទី៥៦ពុំមែនស្ថិតក្នុងការិយាល័យស៊ើបការណ៍ឡើយ ។ ដូច្នេះពួកអ្នកជាប់ឃុំឃាំងទាំងនេះពុំមែនជានិយោជិតក្រសួងការពារប្រទេសអ៊ុយក្រែនទេ ។
ទោះបីយ៉ាងណា យោងតាមពួកអ្នកចាប់បានថា ក្រុមភេរវករដែលរកឃើញនៅជុំវិញទីក្រុង ARMIANSK តំបន់គ្រីមេ រួមមានមេបញ្ជាការផ្នែកស៊ើបការណ៍របស់កងវរសេនាតូចលេខ៣៧ នៃកងពលតូចលេខ៥៦ ចំណុះឱ្យការិយាល័យស៊ើបការណ៍នៃក្រសួងការពារជាតិអ៊ុយក្រែនលោក ALEXEI SANDOUL នាយទាហានលោក OLEG DMITRIENKO និងទាហានល្បាត ALEXANDER KIRILLOV ព្រមទាំង EVGUENI PANOV ដែលទទួលការចោទប្រកាន់រួចហើយ ។ មេបញ្ជាការរូបនេះជា អ្នកសម្របសម្រួលរបស់ក្រុមដែលអះអាងថា ខ្លួនចូលនិវត្តន៍រួចហើយ ។ ទទួលការបណ្តុះបណ្តាលនៅទីក្រុងគៀវ មនុស្សទាំងនេះបានមកកាន់គ្រីមេ កាលពីដើមខែសីហា ដើម្បីកំណត់គោលដៅវាយប្រហារ ។ រួចនាយប់ថ្ងៃទី៧ មក៨ សីហា បណ្តាកងឯកភាពពិសេសនៃក្រសួងការពារជាតិអ៊ុយក្រែនបានលុកចូលឧបទ្វីបគ្រីមេ តែការវាយប្រហារនេះត្រូវកម្ទេច ។ ទាហានរុស្ស៊ី២នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នា ។
ចំណែកនាយករដ្ឋមន្ត្រីរុស្ស៊ី លោកឌីមីទ្រី ម៉េដវេដេវ ថ្លែងនាថ្ងៃទី១២ សីហា ថា ប្រធានាធិបតីរុស្ស៊ីនឹងអាចសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែនដោយគ្មានការជ្រើសរើសណាផ្សេងទៀត ៕