CNRP នឹង​រៀបចំ​សិក្ខាសាលា​សិក្សា​ច្បាប់​ស្តី​ពី​សញ្ជាតិ​និង​អន្តោប្រវេសន៍

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នឹង​រៀបចំ​សិក្ខាសាលា ដើម្បី​សិក្សា​អំពី “​ច្បាប់​ស្ដី​ពី​សញ្ជាតិ​” និង “​ច្បាប់​ស្ដី​ពី​អន្ដោប្រវេសន៍​” ។
ថ្លែង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១៥ សីហា​នេះ លោ​កអេង ឆៃ​អ៊ា​ង បន្ត​ថា នៅ​រៀងរាល់ថ្ងៃ​ចន្ទ ពុធ សុក្រ CNRP នឹង​រៀបចំ​វេទិកា​នយោបាយ ។ យ៉ាងណា​ក៍ដោយ​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​រូប​នេះ មិន​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ការ​បើក​សិក្ខា​លា​សិក្សា​អំពី “​ច្បាប់​ស្ដី​ពី​សញ្ជាតិ​” និង “​ច្បាប់​ស្ដី​ពី​អន្ដោប្រវេសន៍​”​នៅឡើយ​ទេ ៕

Share this

Related Posts

Previous
Next Post »

SPONSOR