រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា នៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី១៥ សីហានេះ ប៉ូលិសអន្តោប្រវេសន៍សហការជាមួយនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានចុះបង្ក្រាបជនជាតិចិនចាប់ជំរិតតាមប្រព័ន្ឋអ៊ិនធើរណេតនៅភូមិគ្រឹះលេខ២៤ ផ្លូវលេខ២ ក្នុងបូរីពិភពថ្មី នៅទល់មុខសាលាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សេចក្តីរាយការណ៍បានបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន៦នាក់(ស្រី២នាក់) និងរឹបអូសឧបករណ៍អេឡិចត្រូនិកសម្រាប់ប្រព្រឹត្តបទល្មើសចាប់ជំរិតមួយចំនួន ៕