LG G5 បង្កប់​នូវ​លក្ខណសម្បត្តិ​ពិសេស​ៗ​ដែល​យើង​មិន​នឹក​ស្មាន​ដល់

យើង​ដឹង​ហើយ​ថា ក្រុមហ៊ុន LG Electronics គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​បង្កើត​រចនាបថ​រូបរាង​ដោយ​ខ្លួនឯង​មិន​ចម្លង​ពី​គេ​ដូច​បណ្តា​ក្រុមហ៊ុន​ដទៃ​។ ហើយ​ក៏​ជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​រចនាបថ​ប្លែក​ពី​គេ​គ្មាន​ពីរ​ដែល​មាន​ដូច​ជា ស្មា​ត​ហ្វូ​ន​បំពាក់​ប៊ូ​តុង​ចុច​នៅ​ផ្នែក​ខាង​ខ្នង (LG G2,G3), ស្មា​ត​ហ្វូ​ន អេ​ក្រង់​ពីរ ( LG V10), ស្មា​ត​ហ្វូ​ន​អេ​ក្រង់​កោង (LG G Flex) និង​ទូរស័ព្ទ​ដែល​ដោះ​ថ្ម​ចេញ​តាម​រយៈ​ខាងក្រោម និង​មាន​កាមេរ៉ា​ពីរ​ដំបូង​គេ​ក្នុង​ពិភពលោក​ស្មា​ត​ហ្វូ​ន (LG G5) ជាដើម​។ ម្យ៉ាងទៀត LG G5 គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ចុង​ក្រោយ​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​បាន​ក្រុមហ៊ុន LG បង្កើត​ឡើង​តាម​រយៈ​រចនាបថ​សម័យ​ទំនើប (Modular Design) ដែល​អាច​ដោះ​ថ្ម​ចេញ​តាម​រយៈ​ការ​ដក​ផ្នែក​ខាងក្រោម​ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ដោះ​ដូរ​ត​ភ្ជាប់​ជាមួយ​ឧបករណ៍​មួយ​ចំនួន​ដែល​ផ្តល់​បទ​ពិសោធន៍​ថ្មី​សម្រាប់​ការ​ប្រើប្រាស់​។
1- ​តួ​ម៉ាស៊ីន​ងាយស្រួល​ដោះ
តួ​ម៉ាស៊ីន​របស់ LG G5 រចនា​ឡើង​ពី​លោហៈធាតុ​ដ៏​រឹង​មាំ​ផ្នែក​ម៉ាស៊ីន (Board) របស់​វា​ភ្ជាប់​ជាមួយ​ស៊ុម​ផ្នែក​កណ្តាល​តួ​ទូរស័ព្ទ​យ៉ាង​ហាប់​ជិត​ល្អ​ដោយ​ប្រើ​វ៉ិ​ស (Screws) ចំនួន​6​គ្រាប់ ហើយ​បន្ទះ​សៀគ្វី​ដែល​ភ្ជាប់​ទៅ​កាន់​ផ្នែក​សំខាន់​នីមួយ​ៗ​មិន​មាន​ភាព​សុំា​ញាំ​មាន​ភាព​ងាយស្រួល​ដោះ​ចេញ​ដាក់​ចូល​វិញ ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ក្នុង​ការ​ដោះ​ជួសជុល​ម៉ាស៊ីន​របស់​វា​។
2-​ គ្រឿង​ម៉ាស៊ីន​មាន​របាំង​ការពារ​ដ៏​រឹង​មាំ
LG G5 ប្រើប្រាស់​បន្ទះ​ឈី​ប Qualcomm Snapdragon 820 ដែល​មាន​សមត្ថភាព​ប្រើ​ការ​ខ្លាំង​។ បន្ទះ​ឈី​ប (CPU) និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​របស់ LG G5 ត្រូវ​បានការ​ពារ​ដោយ​របាំង​ដ៏​ពិសេស​រឹង​មាំ​មាន​សុវត្ថិភាព​នៅ​ពេល​ដោះ​គ្រឿង​ម៉ាស៊ីន​ចេញ (Board)​។ មេ​ម៉ូ​រី​កាត​សម្រាប់​ផ្ទុក​ទិន្នន័យ​មាន​ទំហំ  32GB ប្រភេទ UFS ROM ( Universal Flash Storage) ដែល​មាន​សមត្ថភាព​ផ្លាស់​ប្តូរ​ទិន្នន័យ​ចេញចូល​បាន​យ៉ាង​លឿង​ជាង​មេ​ម៉ូ​រី​ប្រភេទ eMMCs និង microSD​។
3-​ កាមេរ៉ា​ពីរ​គ្រាប់​ចែក​ដាច់​ពី​គ្នា
LG G5 បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់​ដែល​មួយ​គ្រាប់​ជា​ប្រភេទ Angle Lens ភ្ជាប់​ជាមួយ​គ្រឿង​ផ្នែក​អេ​ក្រង់ និង​មួយ​គ្រាប់​ទៀត​ជា​ប្រភេទ Wide Angle Lens ភ្ជាប់​ជាមួយ​តួ​ម៉ាស៊ីន (Board) របស់​វា​តែ​ម្តង​ជាមួយ​កាមេរ៉ា​មុខ​។ កាមេរ៉ា​មួយ​គ្រាប់​ដែល​ជា​ប្រភេទ Angle Lens មាន​សមត្ថភាព​ថតរូប​ភាព​បាន​ក្នុង​កម្រិត 78 ដឺ​ក្រេ និង​មួយ​គ្រាប់​ទៀត​ប្រភេទ Wide Angle Lens អាច​ថតរូប​ភាព​បាន​កម្រិត 135 ដឺ​ក្រេ​។ កាមេរ៉ា​ទាំង​ពីរ​គ្រាប់​របស់ LG G5 មាន​សមត្ថភាព​ថតរូប​ភាព​បាន​ច្បាស់​ទាំង​ពណ៌ និង​ពន្លឺ ដោយសារ​តែ​មួយ​គ្រាប់​មានមុខ​ងារ​ផលិត​រូបភាព​បែប​ស​ខ្មៅ ឬ  monochrome និង​មួយទៀត​មានមុខ​ងារ​ផលិត​រូបភាព​ពណ៌ RGB ដែល​បង្គុំ​ចូល​គ្នា​បង្កើត​បានជា​រូបភាព​មួយ​សន្លឹក​ដែល​មាន​លក្ខណៈ​ភ្លឺ​ច្បាស់​បែប​ធម្មជាតិ​ពិត​ៗ​តែ​ម្តង​។ ហើយ​រូបភាព​ដែល​ថត​ដោយ​កាមេរ៉ា​ទាំង​ពីរ​របស់ LG G5 គឺ​បាន​ច្បាស់​ជាង​ការ​មើល​ដោយ​ភ្នែក​យើង​ផ្តល់​ទៅ​ទៀត​។ នេះ​ពិតជា​ពិសេស​អស្ចារ្យ​បំផុត​សម្រាប់​អ្នក​ដែល​និយម​ថតរូប​ដោយ​ប្រើ​កាមេរ៉ា​ទូរស័ព្ទ​។
4-​ ទ្រនាប់​ស្កែ​ន​ក្រ​យ៉ៅ​ម្រាមដៃ (Fingerprint sensor)
នៅ​ពីក្រោម​កាមេរ៉ា​ទាំង​ពីរ​របស់ LG G5 មាន​ទ្រនាប់​រង្វង់​មួយ​បង្កប់​មុខងារ​ពីរ គឺ​ប្រើ​សម្រាប់​ចាក់សោរ​-​បិទ​បើកភ្លើង​ទូរស័ព្ទ និង​ប្រើ​ជា​ទ្រនាប់​ស្កែ​ន​ក្រ​យ៉ៅ​ម្រាមដៃ​ផង​ដែរ​។ ហើយ​នេះ​គឺជា​គុណសម្បត្តិ​ដ៏​អស្ចារ្យ​មួយ​ដែល​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដទៃ​មិន​ទាន់​ធ្វើ​បាន​ដូច LG​។
5-​ កញ្ចក់​អេ​ក្រង់​មាន​សភាព​ផុស 
ផ្នែក​ខាង​មុខ​របស់ LG G5 បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​មាន​សភាព​ផុស​ឡើង ហើយ​ស្តើង​បែប 3D Arc Glass មាន​កម្រិត​ភាព​ច្បាស់​ផ្ទៃ​អេ​ក្រង់ 554ppi ស្រោប​ដោយ​ស្រទាប់​ការពារ Corning Gorilla Glass 4 ដែល​មាន​សមត្ថភាព​បង្ហាញ​រូបភាព​បាន​ភ្លឺ​ច្បាស់​ទាំង​ពណ៌ និង​ពន្លឺ​បែប​ធម្មជាតិ​ៗ​ពិត​ក្នុង​កម្រិត Quad-HD ឬ 1440 x 2560px​។ LG G5 ពិតជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មាន​រចនាបថ​ទាន់​សម័យកាល​ប្លែក​ពី​គេ​តាម​បែប Modular Design ផ្តល់​ភាព​ងាយស្រួល​គ្រប់យ៉ាង​សម្រាប់​ការ​ប្រើប្រាស់​ទាំង​ការ​កាន់​ប្រើ​ក្នុង​ដៃ ទាំង​ការ​ដោះ​ដូរ និង​ជួសជុល​នៅ​ពេល​មាន​បញ្ហា​គ្រឿង​ម៉ាស៊ីន​របស់​វា​៕

Share this

Related Posts

Previous
Next Post »

SPONSOR